តើ មីលីធីចវ័ន គឺជាអ្វី?
មីលីធីចវ័ន គឺជាប្រេងជំនួយម៉ាស៊ីន តែវាពុំមែនប្រេងរំអិលនោះទេ។ វាអាចប្រើប្រាស់ បានជាមួយនិងម៉ាស៊ីន ប្រើប្រេងសាំង ម៉ាស៊ីនប្រើប្រេងម៉ាស៊ូត និងម៉ាស៊ីនយានយន្ត អិលភីជី។
តើមីលីធីចវ័នធ្វើការងារយ៉ាងដូចម្តេច?
នៅពេលមីលីធីចវ័នប្រើនៅលើផ្ទៃនៃលោហៈធាតុវាធ្វើប្រតិកម្មគីមីជាមួយ និងស្រូប យកដោយលោហៈធាតុ។ ប្រតិកម្មកើតឡើងនៅសីតុណ្ហភាពរវាងពី ១០០ហ្ហារិនហៃ និង ១៥០ ហ្វារិនហៃ (៣៨អង្សាសេ-៦៥អង្សាសេ) អាស្រ័យទៅលើស្ថានភាពកកិត និងផ្ទុក។ អនុភាពនៃ ប្រតិមក្មគីមីធ្វើអោយផ្ទៃលោហៈធាតុរឹងមាំជាងមុនរហូតដល់ ជិត ១៧ដង នៅពេលប្រតិកម្មគីមី ចប់ពេញលេញ។ ភាពកាន់តែរឹងមាំបានកាត់ បន្ថយយ៉ាងច្រើននូវការកកិត និង កំលាំងខ្យល់បង្អាក់ ដែលលក្ខណះជាប៉ារ៉ាស៊ីត។
តើមីលីធីចវ័នផ្ទុកដោយសារធាតុអ្វីខ្លះ?
មីលីធីចវ័ន គឺជានិស្សន្ទវត្ថុហ៊ីដ្រូកាបូបបង្កើតដោយប្រតិកម្មគីមី។ នៅពេលចាប់ផ្តើម ដំណើរការផលិត មីលីធីចវ័នត្រូវបានបង្កើតឡើងពីការរំលាយបញ្ជូលគ្នាពីប្រេងរំអិល ដែលមានសម្ពាធយ៉ាងខ្លាំងចំនួនបីបួនប្រភេទ មានដូចជា គ្រឿងផ្សំ ប្រឆាំងកាតកាត់ស៊ី ពីធម្មជាតិ សមាសភាពអេស្ទ័រដែលមានស្ថេរភាពខ្លាំង សមាសភាពប្រឆាំងសំណឹក និងសមាសភាព ប្រឆាំងអុកស៊ីតកម្ម។ បន្ទាប់មកការរំលាយបញ្ជូលនេះត្រូវបានគេដាក់ចូលទៅក្នុងរ៉េអាក់ទ័រគីមី។
សារៈប្រយោជន៍របស់មីលីធីចវ័ន
- បង្កើនការសន្សំសំចៃប្រេងឥន្ធនៈរហូតដល់ ១៥%
- បង្កើនអនុភាពពី២%ទៅ៣%ប៊ីអេចភីនៅពេលប្រើប្រាសើថាមពលដូចគ្នា
- បាញ់ប្រេងជំនួយទៅដល់ផ្ទៃលោហៈធាតុបានគ្រប់ពេលទាំងអស់
- កាត់បន្ថយអាត្រាសឹករិចរិលបានយ៉ាងច្រើន។ មីលីធីចវ័នធ្វើអោយគ្រឿង ម៉ាស៊ីនរឹងមាំជាងមុនរហូត ដល់ ១៧ដង និងជាប់នាយូរ។
- ជួយបង្ការការឡើងកំដៅជ្រុល
- ធ្វើអោយសីតុណ្ហភាពរបស់ម៉ាស៊ីនក្លាសេ និងម៉ាស៊ីនត្រជាក់ធ្លាក់ចុះ
- កាត់បន្ថយការធ្វើអុកស៊ីតកម្ម ការបំបែកធាតុដោយកំដៅ ការកាត់ស៊ី និងសំណឹក
- មានប្រសិទ្ធិភាពខ្លាំងនៅក្នុងម៉ាស៊ីនអគ្គីសនី ម៉ាស៊ីនបំផ្លែង និងម៉ាស៊ីនភ្លើង
- ត្រូវការថាមពលតិចនៅពេលចាប់ផ្តើមបញ្ឆោះម៉ាស៊ីន ដោយមិនគិតពី ល័ក្ខខ័ណ្ឌធាតុអាកាស
- មិនធ្វើអោយប្រេងរំអិលដើមស្អិតអន្ធិល
- នៅដិតជាប់និងផ្ទៃលោហៈធាតុបានយូ បើទោះបីជាមានការផ្លាស់ប្តូរ ប្រេងម៉ាស៊ីនចំនួន៣-៤ដង ក៏ដោយ
- ការពាររយះពេលវែង បើទៅបីជាប្រេងរំអិលដើមបាត់បង់ ឬធ្វើអោយ កខ្វក់ដោយប្រេងឥន្ធនៈ អនុផលដែលធ្វើមិនអោយកក ឬដុតឆេះ
- កាត់បន្ថយការកើនឡើងចំនួនរូបធាតុដែលការពារដោយមីលីធីចវ័នបាន ឡើយ។
មីលីធីចវ័ននឹងជួយអោយមានប្រសិទ្ធិភាព ការប្រតិបត្តិ និងការងារកើនឡើងជា អតិបរមា។ អាយុកាលយានយន្ត នឹងត្រូវបានពន្យាដោយគាត់បន្ថយបាននូវភាព កកិត និងសំណឹកខ្លាំង នៅគ្រប់ផ្នែកទាំងអស់ដែល ធ្វើចលនានៅក្នុង ម៉ាស៊ីនការបញ្ជូនករណីផ្ទេរស្ពឺបង្វិលកង់ និងចង្កូត។ ការនេះនឹងធ្វើអោយការងារមាន លក្ខណះប្រសើរឡើង យ៉ាងខ្លាំង មានអាយុកាល ហើយនិងការសន្សំសំចៃថវិកា សម្រាប់ការថែទាំទៅ លើអាយុកាល នៃយានយន្ត។
ការកកិតដែលបានកាត់បន្ថយផ្តល់ផលប្រយោជន៍ដ៏ច្រើនដូចជាៈ
- ធ្វើអោយប្រេងរំអិលមានប្រសិទ្ធិភាព និងប្រសិទ្ធិផលជាងមុន។ រិញពីស្តុង ភ្ជិតជាប់ល្អទល់និងជញ្ជាំងស៊ីឡាំង ដើម្បីធ្វើអោយសង្កត់បាន កាន់តែណែនល្អជាងមុន និងការបញ្ជេញផ្សែងតាមបំពងស៊ីមុំាត្រូវបាន កាត់បន្ថយ។
- មីលីធីចវ័នបានធ្វើអោយដំណើរការម៉ាស៊ីនស្អាតជាងមុន និង ប្រើថាមពលតិច (ល្អសម្រាប់សំន្សំសំចៃ ប្រេងឥន្ធនៈ) ក្នុងការធ្វើការងារ ដូចគ្នា។
- ការកើនឡើងកំដៅតិចនៅក្នុងផ្នែកជាច្រើនដែលធ្វើចលនា។ មីលីធីចវ័ន ធ្វើអោយម៉ាស៊ីនរត់ត្រជាក់ជាងមុន។
- មានការថែទាំតិច ពេលម៉ាស៊ីនមិនដំណើរការ និងកាត់បន្ថយថ្លៃថែទាំ។
- ធ្វើអោយប្រសើរឡើងដល់ការជឿទុកចិត្តរបស់យានយន្ត។
វិធីប្រើប្រាស់ៈ
សម្រាប់រថយន្ត
- ម៉ាស៊ីនសាំង/ម៉ាស៊ូត ៨ អោន/ប្រេងរំអិលពី ៤-៦ លីត្រ (រៀងរាល់ ២៤០០០គម)
- ត្រង់ស្មីតស្យុង ៤ អោន (រៀងរាល់ ៤៨០០០គម)
- ត្រង់ស្វរ ខេស៤ ដាប់បិលយូឌី ៤ អោន (រៀងរាល់ ៤៨០០០គម)
- ស្ពឺបង្វិលកង់ ២ អោន (រៀងរាល់ ៤៨០០០គម)
- ចង្កូត ១ អោន (រៀងរាល់ ៤៨០០០គម)
- ម៉ាស៊ីនត្រជាក់រថយន្ត ១/២ អោន ពេលដាក់សារធាតុធ្វើអោយត្រជាក់
តើមីលីធីចវ័នប្រើសម្រាប់តែយានយន្តប៉ុណ្ណោះឬ?
មីលីធីចវ័នអាចប្រើប្រាស់បានគ្រប់គ្រឿងយន្តទាំងអាស់។ការប្រើប្រាស់ជា តួយ៉ាងរាប់បញ្ជូលទាំង ម៉ាស៊ីន ទោច្រយាយន្ត និង ចតុក្រយានយន្ត ដែលប្រើម៉ាស៊ូត និងសាំង គ្រប់ខ្នាតទាំងអស់ ត្រង់ស្មីត្យុងរថយន្ត និងឧស្សាហកម្ម និងម៉ាស៊ីននាវាចរ ប្រើប្រេងម៉ាស៊ូតស្ពឺបង្វិលកង់ កុំប្រែស័រ គ្រប់ប្រភេទរួមទាំងការធ្វើអោយត្រជាក់ ហ្គាបន្ថយ ល្បឿនខ្សែសង្វាក់ តំឡើង ម៉ាស៊ីនអគ្គីសនី ម៉ាស៊ូនបូម។ល។ ទន្ទឹមនិង នេះផងដែរ មីលីធីចវ័ន គឺជាប្រេងជំនួយ ដែល អាចកាត់បន្ថយយ៉ាងល្អប្រសើរ ចំពោះ ម៉ាស៊ីនក្រឡឹងដែលលំបាកបំផុត និងការងាររោងចក្រ។